lundi 23 février 2009

ឱនកាយប្រណម្

១.កូនចៅជួបជុំ...ឱនកាយប្រណម.....បង្គំពុកម៉ែ
សុំខមាលទោស...នូវទោសច្រើនទ្វេ....មកពីបំពេ
...............ពុកម៉ែកូនអឺយ។
២.បុត្រទាំងស្រីប្រុស..សំដីទ្រគោះ..........គំរោះគំរើយ
សូមលោកអភ័យ..ទោសពៃរ៍កូនអឺយ.សូមលោកធូរស្បើយ
...............ជួបអឺយសុខា។
៣.ពុកម៉ែប្រឹងប្រែង..កាប់គាស់លីសែង......ចំបែងចិន្ដា
ប្រឹងធ្វើព្រោះកូន..បុត្រស្ងួនគ្រប់គ្នា..សូមសុខសោភា
...............មានណា៎ដល់លោក។
៤.លោកអ្នកមានគុណ..ប្រឹងប្រែងរែកពុន..ពីមុននោះមក
កូននៅតូចង៉ា....លុះត្រាធំស្ដូក.....កូនជូនពរលោក
...............ផុតសោកទុក្ខភ័យ។
៥.ថ្ងៃនេះទៅមុខ..សូមលោកស្រណុក..បានសុខសិរី
មានអាយុវែង......អង្វែងយូរក្រៃ......ជួបជុំបុត្រថ្លៃ
.............ដោយក្ដីរម្យនា។
៦.គុណលោកធំណាស់..កូនបួងសួងព្រះ..ជាម្ចាស់ថ្លៃថ្លា
សូមព្រះពុទ្ធអង្គ.....ព្រះសង្ឃទេវតា.......ជួយថែរក្សា
...............មេបាយើងខ្ញុំ។
៧.កូនជូនមគ្គផល..កងបុណ្យកុសល..មង្គលសុខុម
មានដល់ពុកម៉ែ......ដែលថែអបរុំ........កូនតូចក្រពុំ
...............លុះធំក្ដីណា។
៨.កូនចៅទាំងអស់..បំរើស្ម័គ្រស្មោះ.....ចំពោះមេបា
បើមានជាតិក្រោយ..ឱយកូនប្រាថ្នា..ជួបលោកគ្រប់គ្នា
...............ដូចជាសព្វថ្ងៃ៕

Aucun commentaire:

Enregistrer un commentaire