jeudi 19 février 2009

ខ្មែរសម្លាប់ខ្មែរ

១.ខ្មែរសម្លាប់ខមែរ...ទុកដីទំនេរ..........សាសន៍គេមកនៅ ជំនួសរាស្ត្រខ្មែរ......ដែលគេស្លាប់ទៅ...សូមជ្រាបពាលពៅ
...................ញាតិផៅគ្រប់គ្នា។
២.កុំជឿទ្រឹស្ដី......បរទេសអប្រិយ............ចង្រៃឫស្យា
គេបង្វក់ខ្មែរ.........ដឹងទេពុំងារ..........ឱយខ្មែរជល់គ្នា
...................ពាធាគ្នាឯង។
៣.អ្នកធំដែលឈ្នះ...សូមកុំមានះ..........ព្រលះសាសន៍ឯង នាំឱយបរេទស.......ស៊ីតេះដីលេង.........យូរទៅហ្មត់ធេង
..................ខ្មែរឯងអស់ដី។
៤.លោកអ្នករដ្ឋការ..រថយន្តសង្ហារ..............វីឡាស្កឹមស្កៃ ប្រៀបដូចជាហង្ស....ល្អខ្ញង់ប្រិមប្រិយ............អនាគតអ្នកថ្លៃ
..................អស់ដីជាតិសាសន៍។
៥.លោកមានបុណ្យស័ក្ដិ.ជាតិលោកអបលក្ខណ៍.គ្រោះថ្នាក់កម្មក្រាស់
ដូចជាចំប៉ា...........បាត់ណា៎ជាតិសាសន៍...........បាត់ពីភូមិសាស្ត្រ
....................ជ្រាបច្បាស់គ្រប់គ្នា។
៦.ឥល៉ូវដល់ខ្មែរ......ជិតដូចចាមដែរ.....................ដឹងទេជីវា ខ្មែរសម្លាប់ខ្មែរ...អនេកប្បការ...............ជឿតាមឃោសនា
..................មហាមិត្តខ្មែរ។
៧.ទុកខ្មែរចំនែញ.....បើដកខ្មែរចេញ........ទោម្នេញខ្លោចផ្សា ចាស់លោកព្រមាន....ទូន្មានដល់ខ្មែរ............ឈប់ហៅសាសន៍គេ
..................ខ្វៃខ្មែរប្រុសស្រី។
៨.សូមកុំជឿគេ......ត្រូវគិតរិះរេ.....................ជាតិខ្មែរទឹកដី បើខ្មែរស្លាប់ម្នាក់...ចាំជាក់ពិសី......................បរទេសកើនបី
..................យកដីខ្មែរអស់៕

Aucun commentaire:

Enregistrer un commentaire