jeudi 19 février 2009

ឧទ្ទិសជូន

១.សមិទ្ធិស្កឹមស្កៃ...រចនាឆ្លាក់ឆ្នៃ...ប្រិមប្រិយអស្ចារ្យ
សូមឧទ្ទិសជូន........ជីដូនជីតា........និងគ្រូបាចារ្យ
...................មេបាយើងខ្ញុំ។
២.គុណលោកធ្ងន់ក្រៃ..ប្រៀបដូចទឹកដី...មានផ្ទៃទូលំ
បានឱយកំណើត.......បង្កើតយើងខ្ញុំ...ចិញ្ចឹមអបរុំ
/>....................លុះធំសោភា។
៣.លោកបានស្លាប់ទៅ.កិត្តិយសលោកនៅ.យកដៅឆ្លាក់ចារ
នៅលើផ្ទាំងថ្ម.......បវរថ្លៃថ្លា......ឱយញាតកា
....................ទស្សនាចងចាំ។
៤.ស្ដេចខ្មែរសាងសង់...ប្រាសាទល្អខ្ញង់....គង់វង់ពាន់ឆ្នាំ
យើងខ្ញុំជាខ្មែរ.........ត្រូវតែចងចាំ.......យកតាមបំណាំ
.....................លំនាំព្រះអង្គ។
៥.ឃើញស្នាដៃហើយ...យើងមិនកន្តើយ..ស្ម័គ្រអឺយសាងសង់
ពីឈើឥដ្ឋថ្ម.........បាយអស៊ីម៉ង់ត៍......ប្រគេនព្រះសង្ឃ
....................សំណង់នេះណា៎។
៦.សូមវិញ្ញាណក្ខន្ធ..លោកបានទៅកាន់..ក្របខន្ធសាសនា
មានឋាននិព្វាន.........និងឋានទេវតា.......ឬឋានមនុស្សា
....................លោកានេះក្ដី៕

Aucun commentaire:

Enregistrer un commentaire