១.ខ្មែរគ្រប់អាត្មា...ត្រូវតែឧស្សាហ៍...........ធ្វើការរាល់ថ្ងៃ
ពុះពារឧបសគ្គ......ចាំជាក់ពិសី.................កុំឈរឱបដៃ
..................អ្នកថ្លៃវេទនា។
២.បើអ្នកខិតខំ.......អត្តាធាត់ធំ............ថ្កើងថ្កុំសោភា
ហើយមានភោគផល..ជួយដល់គ្រួសារ............ជួយជាតិខេមរា
..................សាសនាទៀតផង។
៣.កុំដេកចាំប្រាក់.....ត្រូវខំប្រចក្ស.............ចាំជាក់នួនល្អង
អ្នករពឹសដៃ........ឆ្អែតផ្ទៃពោះប៉ោង.......កុំធ្វើខុសឆ្គង
...................គន្លងមាត្រា។
៤.កុំខ្លាចនឿយហត់..ត្រូវចេះអត់ធ្មត់............លត់ដំកាយា
យូរទៅធ្លាប់ខ្លួន....ចេះក្បួនយល់ការ............តស៊ូពុំងារ
...................ការងារជាប្រាក់។
៥.មូលធនស្ដុកស្ដម្ភ..មានដោយសារខំ........សន្សំទុកដាក់
មិនដែលចាយវាយ......ខ្ជះខ្ជាយពូនពាក់.......គិតគូរជ្រៅរាក់
...................ល្អជាក់ទើបចាយ។
៦.អ្នកខ្ជិលច្រអូស...ច្រណែនថ្កោលទោស..កំហុសទាំងឡាយ
ស្អប់ពួកមូលធន......បន់ឱយអន្តរាយ.....ត្រង់ខ្លួនរាយមាយ
...................កាយឥតពាល់អី។
៧.ឃើញញាតិខិតខំ....អ្នកខ្ជិលសម្ងំ.............ចាំសុំគេឆី
សុំញយមិនឱយ.......តាំងធ្លោយសំដី........គេកំណាញ់ក្រៃ
..................កើតក្ដីគុំគួន។
៨.បើមិនឧស្សាហ៍....ចូរកុំឥស្សា...........គេណា៎មាសស្ងួន
ធ្វើបុណ្យលាងបាប....សូមជ្រាបនឹមនួន.......ធ្វើការខ្ជាប់ខ្ជួន
...................មាសស្ងួនសោភា៕
jeudi 19 février 2009
Inscription à :
Publier les commentaires (Atom)
Aucun commentaire:
Enregistrer un commentaire