១.ធ្វើបុណ្យឱយទាន......ឥតគិតប្រមាន......ថាប្រាណក្រក្រី
ខ្ចីប្រាក់នាយទុន..........ធ្វើបុណ្យសុំជ័យ...មានដល់អ្នកថ្លៃ
......................នេះក្ដីភ្លើតភ្លើន។
២.ធនធានតិចសោះ..ធ្វើបុណ្យដោយស្មោះ..ទានទោះតិចច្រើន
ស្ងប់រំងាប់ចិត្ត......ឥតគិតភ្លើតភ្លើន.......ចង់បានលាភកើន
..................រាប់ម៉ឺនសែនលាន។
៣.ធ្វើបុណ្យសាងបាប....ចិត្តមិនសុភាព...សុំលាភដល់ប្រាណ
ធ្វើបុណ្យរិចតួច.........សុំរួចបាបឋាន.......ប្រាថ្នានិព្វាន
.....................ដល់ប្រាណនួនល្អង។
៤.ធ្វើបុណ្យលាងបាប....អ្នកគួរតែជ្រាប....ដ៏រាបទៅផង
ជីវិតរាល់ថ្ងៃ...........ធ្វើអ្វីមានឆ្គង.....ជួនខឹងយង់ឃ្នង
.....................ឌឺដងញាតកា។
៥.ធ្វើល្អប៉ុន្មាន.......អាក្រក់ប៉ុន្មាន......បូកបានសងគ្នា
ដកជួបនរក............លាមកមាគ៌ា.......បូកជួបសួគ៌ា
....................ជ្រាបណា៎គ្រប់ជន។
៦.ធ្វើបុណ្យចង់បាន....ចំណេញធនធាន.....អុជទានធូបបន់
បានលុយទុកចាយ.......សប្បាយលោភលន់..ឱយបថុជ្ជន
....................រិះគន់មុសា។
៧.សាបព្រោះគិតផល...មិនថែលទ្ធផល....បានដល់អាត្មា
ធ្វើបុណ្យគិតដល់......មគ្គផលសុខា......មិនសុរក្ខា
...................អាត្មាហ្មងសៅ។
៨.ធ្វើបុណ្យបញ្ជូន...ដល់ញាតិបងប្អូន...ជីដូនម៉ែឪ
ដែលគាត់គ្រប់ប្រាណ..ចាកឋានលោកទៅ..ផុតទុក្ខហ្មងសៅ
...................ជួបនៅសុខា។
៩.ចង់ទៅនិព្វាន....មិនរៀបខ្លួនប្រាណ..ឱយមានវិភា
ចង់ទៅឋានសួគ៌.....អ្នកគួរឧស្សាហ៍.....ធ្វើសុរក្សា
.................មេធាជាខ្នង។
១០.ទាយកទាយិកា...កាន់ពុទ្ធសាសនា....ធ្វើណា៎ខុសឆ្គង
បានអ្វីតម្រង់.......គ្រូសង្គ្រាជម្ដង.....ឃើញនេនរំលោង
.................បែរខ្នងធ្វើហី។
១១.អ្នកត្រូវដឹងគុណ..មេបាជាមុន.......បានបុណ្យប្រពៃ
រួចហើយសាងសង់.....សំណង់ចេតិយ....ឧទ្ទិសដល់ថ្លៃ
..................ស្នាដៃបុត្រភ្ងា។
១២.ធ្វើទានដោយស្មោះ..លោកមានកិត្តិយស..ល្បីឈ្មោះខ្ទ័រខ្ទារ
សង់គិលានដ្ឋាន......ឆទានសាលា.......ជូនញាតិប្រើការ
...................ទុកជាសក្ខី។
១៣.ជាវបដិមា........សង់កុដ្ឋិសាលា....វិហារចេតិយ
ជាវស្បង់ជីពរ........ឬក៏បច្ច័យ........ប្រគេនសង្ឃថ្លៃ
...................ដើម្បីជាទាន។
១៤.សម្បទានទាំងឡាយ..ទានដោយរីករាយ..មិនងាយធ្វើបាន
អ្នកមានកិត្តិយស......ក៏ព្រោះធ្វើទាន...ជួយតាមខ្លួនមាន
....................អ្នកបានសោភា។
១៥.សប្បុរិសទាន......បានទៅនិព្វាន....ឬឋានសួគ៌ា
ឯឋាននរក...........លាមកមាគ៌ា.....តាមចងកម្មពៀរ
...................អសាធុជន៕
jeudi 19 février 2009
Inscription à :
Publier les commentaires (Atom)
Aucun commentaire:
Enregistrer un commentaire