១.ភ្លៀងអ្នកម្ដាយរាំង..ថ្ងៃអាទិកំបាំង..ទំពាំងចាប់ភ្លុះ
ជួនម៉ែចង្អោរ..ក្អួតសោខ្លួនអស់...ជួនឃ្លានត្រីស្រស់
.................ពេងប៉ោះស្វាយខ្ចី។
២.អ្នកមេពពោះ....ពុកម៉ែរកឈ្មោះ....គិតប្រុសឬស្រី
ធ្វើអ្វីថែខ្លួន.......នឹកកូនក្នុងផ្ទៃ.......សុំសុខសិរី
/>.................សេចក្ដីប្រាថ្នា។
/>៣.សម្រាលបុត្រថ្លៃ..ម៉ែចុកចាប់ផ្ទៃ...ស្ទើរក្ស័យជីវា
/>កូនកើតចេញភ្លាម....ម៉ែឆ្ពាមហត្ថា..ទទួលបុត្រភ្ងា
/>..................ចិន្ដាប្រិមប្រិយ។
៤.កាលជាទារក..លោកថ្នមឥតល្អក់..បោកគក់រាល់ថ្ងៃ
បំពេរច្រៀងប្រប...ក្រសោបឱបបី.......ថែកូនប្រុសស្រី
..................ដោយក្ដីលំបាក។
៥.ទោះក្ដៅរងា..ស្រមោចសង្អារ..គ្មានជាឧបស័គ្គ
ពុកម៉ែអង់អាច....ឥតខ្លាចគ្រោះថ្នាក់..ដើម្បីវល្លកៈ
..................ស្មោះស្ម័គ្រការពារ។
៦.កិច្ចការស្រាលធ្ងន់..ពុកម៉ែរែកពុន...ទោះគ្រុនក្ដៅជា
/>ធ្វើ ដើម្បីកូន.......នឹមនួនស្ងួនភ្ងា........ចំណីអាហារ
..................ភោក្ដាឥតខ្វះ។
/>៧.កូនមានជម្ងឺ...ពុកម៉ែបម្រើ....ថែមើលប្ដូរប្លាស់
រកថ្នាំព្យាបាល.....ធូរស្រាលរហ័ស....ជួនម៉ែសំពះ
/>.................បន់ព្រះលោកជួយ។
៨.កូនរៀននិយាយ...ពុកម៉ែរីករាយ..សប្បាយភ្លេចព្រួយ
/>កូនហៅម៉ាក់ប៉ា.....ហាថាមួយៗ...ពុកម៉ែលើកស្ទួយ
/>.................ទាំងមួយទាំងពីរ។
/>៩.ពេលកូនរៀនដើរ..តេះតាស់ស្ទាក់ស្ទើរ..ដួលលើមេជី
លោកលើកកូនឈរ..សើចហ៊ោទាំងពីរ......កូនដើរវក់វី
/>.................គ្រប់ទីកន្លែង។
/>១០.រហូតកូនធំ...លោកបានអបរុំ...ឱយខំខ្នាស់ខ្នែង
ដល់កូនទៅរៀន..ទូន្មានប្រឹងប្រែង..ហើយព្រួយចំបែង
.................កូនក្មេងណាស់ស្ងួន។
១១.កូនរៀនថ្នាក់ខ្ពស់.លោកមានកិត្តិយស.ខ្ពង់ខ្ពស់សំសួន
ជួយអស់ប្រាក់កាស់...ច្រើនណាស់មាសស្ងួន.......ដើម្បីនឹមនួន
.................ជួយកូនថ្កើងថ្កាន។
១២.បើកូនធ្វើខុស...សូមលោកសន្ដោស..ទុក្ខទោសប៉ុន្មាន
ទោះអចេតនា......ប្រាថ្នាបំពាន...សូមលោកក្សេមក្សាន្ត
.................ក្នុងឋានលោកា។
១៣.កូនលោកស្រីប្រុស..ឱនកាយសុំទោស..កំហុសទោសា
ដែលបានធ្វើខុស.......ចំពោះមេបា.......ទាំងកាយវាចា
.................ចិន្ដាសព្វមុខ។
/>១៤.សូមបុណ្យកុសល..សិរីមង្គល...មានដល់ម៉ែពុក
បើមានជាតិក្រោយ..សូមឱយជួបមុខ..ម៉ែហើយនិងពុក
/>.................ទៅមុខទៀតអឺយ។
១៥.គុណលោកធំក្រៃ..លើកូនប្រុសស្រី..គ្មានអ្វីប្រៀបឡើយ
សូមអស់ទេវតា.....រក្សាលោកអឺយ...ជួយលោកដល់ត្រើយ
/>.................ឋានអើយនិព្វាន៕
jeudi 19 février 2009
Inscription à :
Publier les commentaires (Atom)
Aucun commentaire:
Enregistrer un commentaire