១.ហៃអស់កូនស្ងួន...មកជិតម្ដាយខ្លួន...នឹមនួនផ្ទៀងស្ដាប់
ម្ដាយអធិប្បាយ.....និយាយរាប់ប្រាប់.........ឱយអ្នកត្រងត្រាប់
....................សណ្ដាប់ពាក្យម្ដាយ។
២.ទាន់ម្ដាយនៅរស់..សូមកូនទាំងអស់...ស្ម័គ្រស្មោះចិត្តកាយ ជួយថែរក្សា.........មេបាគ្រប់កាយ............ហុចចំណីបាយ
...................កុំណាយណា៎ស្ងួន។
៣.ម្ដាយចាស់ពេកកូវ...សម្ដីឡាចៅ..........មួម៉ៅខុសក្បួន សូមអស់កូនចៅ......ទ្រាំទៅមាសស្ងួន........មិនយូរទេកូន
..................ម្ដាយសូន្យសង្ខារ។
៤.លោកទន់លេះលោះ..សូមកូនស្រណោះ......អាលោះមេបា ជួយច្របាច់គក់..........ជូតបក់កាយា...........ក្រែងលោមេបា
...................រស់ណា៎បានយូរ។
៥.ជីវិតម្ដាយរស់......កូនកុំខឹងឈ្លោះ........បោកបោះរអ៊ូ កូនកុំមាក់ងាយ........ខឹងម្ដាយទ្រឹស្ដស្មូរ......មិនគិតម្ដាយក្រ
...................ត្រដរអត់ឃ្លាន។
៦.ចិត្តមនុស្សចាស់...ខឹងឆាប់រហ័ស.............ក្រឡាស់បំពាន ជជេសទទឹង..........រកពឹងមិនបាន..........ជួនចិត្តសាមាន្យ
...................រំខានកូនទ្វេ។
៧.ចិត្តមនុស្សចាស់...ងង៉ក់ឆាប់ណាស់............រហ័សយុំដែរ
ដូច្នេះត្រូវកូន........បុត្រស្ងួនខំថែ...........ថ្នាក់ថ្នមបំពេរ
..................ពុកម៉ែកុំល្អាន។
៨.កុំឱយហួសពេល....ចាស់លោកដំណែល.........ច្រំដែលកល្យាណ មេបាស្លាប់ទៅ.....កូនចៅគ្រប់ប្រាណ.........ស្រែកយុំបោកប្រាណ
..................ស្ដាយខានតបស្នង។
៩.កូនធ្វើចំពោះ.....ម្ដាយដែលនៅរស់....ល្អមោះហ្មត់ហ្មង កុំចាំម្ដាយស្លាប់....យុំប្រាប់ញាតិផង...........មិនទាន់បានសង
..................ចំណងគុណអើយ។
១០.លុយកាក់ចំណី....ទោះតិចតួចក្ដី................ជូនថ្លៃម៉ែអឺយ នេះក្ដីដឹងគុណ.......ដ៏ធ្ងន់កូនអ្ហើយ.............កូនឆ្លងដល់ត្រើយ
..................កេរ្តិ៍អើយឈ្មោះល្អ។
១១.មេបាស្លាប់ទៅ..កិត្តិយសម្ដាយនៅ......កូនចៅធ្វើល្អ
ញាតិផងសរសើរ.......ល្បីឮខ្ទារខ្ទ័រ........កូនចិត្តស្មោះស
..................បវរថ្លាថ្លៃ។
១២.ចៅមើលបំណាំ...កូនត្រូវចងចាំ..........បណ្ដាំម្ដាយថ្លៃ
កូនថែម្ដាយល្អ.....ចៅក៏ថែថ្លៃ...........ដូចកូនប្រុសស្រី
.................ព្រួតដៃជួយម្ដាយ។
១៣.ឥល៉ូវដល់ហើយ...កូនកុំកន្តើយ........ជួយអឺយដោះស្រាយ ឱយរូបមេបា........ផុតណាអន្តរាយ.......កុំគឹតសោកស្ដាយ
.................ជួយម្ដាយឪពុក។
១៤.មេបាស្លាប់ទៅ.កូនចៅរស់នៅ........អ្នកត្រូវកាន់ទុក្ខ ឱយបានយូរខែ......ចាំទេទៅមុខ..............សែនជូនម៉ែពុក
.................សុំសុខសិរី។
១៥.ព្រលឹងមេបា......តាមថែរក្សា..................បុត្រាបុត្រី អ្នកប្រព្រឹត្តិល្អ.....ស្មោះសប្រពៃ........អ្នកជួបជោកជ័យ
..................សិរីមង្គល៕
lundi 23 février 2009
Inscription à :
Publier les commentaires (Atom)
Aucun commentaire:
Enregistrer un commentaire