vendredi 20 février 2009

គ្រឿងញៀន

១.កញ្ឆាអាភៀន..សុទ្ធជាគ្រឿងញៀន..សាមាន្យឫស្យា
បានសាកល្បងហើយ..អ្នកអើយគ្រប់គ្នា....មិនអាចដកឃ្លា
..................ពីវាបានអី។
២.ម៉ារីរ៉ូវ៉ាណា.......ក៏ជាកញ្ឆា.......កាចសាហាវដែរ
កុំយកខ្លួនបៀត.ផ្លាត់ស្នៀតជឿគេ.គ្រឿងញៀនដឹងទេ
.................កូនខ្មែរគ្រប់គ្នា។
៣.អំហ្វេតាមីន......ម៉្សៅកូកាអ៊ីន....អេរ៉ូអ៊ីនយ៉ាម៉ា
សុទ្ធជាគ្រឿងញៀន..សាមាន្យឫស្យា..សូមកុំសាកវា
.................បុត្រភ្ងាប្រុសស្រី។
៤.កឹកគ្រឿងញៀនហើយ..អ្នកឥតធូរស្បើយ..ខ្លួនអើយរីងរៃ
លក់អស់មរដក......កុហករាល់ថ្ងៃ.........ជួនលួចដើម្បី
................ទិញវ៉ីគ្រឿងញៀន។
៥.លះបង់សាលា...បោះបង់កិច្ចការ..ដោយសារគ្រឿងញៀន
អ្នកស្គាល់តែទុក្ខ..ទំនុកស្រេកឃ្លាន..នេះហើយគ្រឿងញៀន
..................ឱយប្រាណថ្លោះធ្លោយ។
៦.សូមកុំសាកល្បង...សាកជាប់ចំណង......មួយដងក៏ដោយ
កុំភ្លក់ឱយសោះ..ជាគ្រោះថ្លោះថ្លយ..តិចតួចក៏ដោយ
..................នាំឱយញៀនបាន។
៧.ទោះបីមិត្តភក្ដិ..បង្ខំឱយអ្នក....ជក់ចាក់គ្រឿងញៀន
សូមកុំសាកល្បង.....តែម្ដងក៏ញៀន...នេះហើយអាភៀន
..................ឲ្យញៀនជាក់ច្បាស់។
៨.គ្រាប់អិចស្តាហ្ស៊ី..លេបមួយឬពីរ.....ឃើញមីរដេរដាស់
ឱយអ្នកវង្វែង......រាំលេងតែផ្ដាស់....ជួនប្រកាច់ស្ទះ
.................អ្នកខ្លះមរណា។
៩.សូមកុំសេពគប់....គ្រឿងញៀនគ្រប់មុខ..ជាភពឫស្យា
ហិនហោចប្រាក់កាស់..កម្មក្រាស់អាត្មា....ព្យាបាលមិនជា
..................គ្រូសាររីងរៃ។
១០.ហិតកាវកល្យាណ..បំបាត់ស្រេកឃ្លាន..ឱយញៀនរាល់ថ្ងៃ
សូមកុំហិតវា.........បុត្រភ្ងាប្រុសស្រី.....គ្រឿងញៀនអប្រិយ
..................រីងរៃកាយា។
១១.ការងារជាប្រាក់....ត្រូវខំប្រចក្ស.......ទើបអ្នកក្លាយជា
សុជនត្រឹមត្រូវ.......គេចផ្លូវពាលា.......រស់នៅរម្យនា
.................នៅនាលោកិយ។
១២.យើងជាមនុស្ស..តែងមានទុក្ខទោស..កំហុសទីទៃ
មិនត្រូវសេពគប់......លង់ងុបនូវអ្វី.....ដែលឱយទោសពៃរ៍
.................ដល់ថ្លៃគ្រប់គ្នា។
១៣.គ្រឿងញៀនសព្វគ្រប់..វាជាប្រភព...ឱយឡប់អាត្មា
ឯវារុណី...........រមណីពេស្យា......គេចឆ្ងាយពុំងារ
................ទាំងបៀប៉ោផង។
១៤.ចាស់ទុំប្រដៅ..ប្រាប់ដល់កូនចៅ...គេចផ្លូវយង់ឃ្នង
ឈ្លោះត្រឹមសំដី...ឈ្លាសវៃកន្លង..ឈ្លោះវ៉ៃសំពង
.................អ្នករងទុក្ខា។
១៥.ឈ្លោះជេរវ៉ៃតប់..ឃាតកម្មសព្វគ្រប់..ជាភពពាលា
ក្លាយជាទម្លាប់.....ញៀនជាប់អាត្មា...ត្រូវលះបង់វា
...................បុត្រភ្ងាប្រុសស្រី៕

Aucun commentaire:

Enregistrer un commentaire