០១.មួយឆ្នាំគឹតទៅ....មានបួនរដូវ....ចាំទៅលោកអ្នក
មួយសិសិរៈ............ពីរនិទាឃៈ..........បីវាស្សានៈ
....................ហេមន្តចត្វា។
០២.សិសិរៈរដូវ.........ត្រជាក់ណាស់ពៅ..ចាំទៅញាតកា
ជាខែកត្ដឹក...........រលឹកនឹកថា......ខ្មែរច្រើនរៀបការ
....................បុត្រាបុត្រី។
០៣.ឯនិទាឃៈ.........ផ្ទុយសិសិរៈ......ចាំជាក់ណាថ្លៃ
ជាខែក្ដៅខ្លាំង......ស្ងួតរាំងប្រេះដី...ចេត្រចូលឆ្នាំថ្មី
....................ប្រុសស្រីសប្បាយ។
០៤.រីវស្សានៈ........រដូវភ្លៀងធ្លាក់..គឹកគាក់បែកខ្ចាយ
ទឹកពេញវាលស្រែ......ទន្លេបារាយ.......បានងូតសប្បាយ
...................លាងកាយគ្រប់គ្នា។
០៥.ហេមន្តរដូវ.....សន្សើមជោកស្មៅ..ជោកផ្លូវទីធ្លា
ប្រោះឲ្យធម្មជាតិ...ស្រូបជាតិគង្គារ....បានរស់យូរយារ
..................តជាពូជពង្ស។
០៦.សិសិរៈរដូវ.......ត្រជាក់ណាស់ពៅ.....ចាំទៅនួនល្អង
រីនិទាឃៈ...........ក្ដៅញាក់សាច់ម្ដង..ញើសបែកជោកខ្នង
..................ញាតិផងគ្រប់គ្នា។
០៧.វស្សានរដូវ.....ទឹកជន់លិចផ្លូវ........ចាំទៅបុត្រភ្ងារ
ហេមន្តរដូវ.........ដឹងទៅគ្រប់គ្នា.....សន្សើមហូរហៀរ
..................ចាប់រងារហើយ៕
ផ.រ.
dimanche 6 février 2011
Inscription à :
Publier les commentaires (Atom)
Aucun commentaire:
Enregistrer un commentaire