០១.ខែមួយមិគសិរ..ទីពីរគឺខែ....បុស្សទេពិសី
ទីបីខែមាឃ.....ចត្វាខែអ្វី...ផល្គុណនោះអី
.......ប្រុសស្រីចាំទេ។
០២.រីខែទីប្រាំ...ខែចេត្រចូលឆ្នាំ..ខ្មែរចាំគ្នាន់គ្នេរ
ដល់ខែសែនជូន..ដូនតាឪម៉ែ......ជាទម្លាប់ខ្មែរ
.......ចាំទេបុត្រភ្ងារ។
០៣.ខែទីប្រាំមួយ..ពិសាឃទុក្ខព្រួយ..គ្រប់ជ្រោយកម្ពុជា
កសិករខិតខំ...លត់ដំកាប់ឆ្ការ...ភ្ជួរស្រែចំការ
.......ធ្វើច្បារដំណាំ។
០៤.ខែជេស្ឋជាខែ..ប្រាំពីរដឹងទេ..ជាខែពលកម្ម
កសិករភ្ជួររាស់..កាប់គាស់ចិញ្ច្រាំ..ខំប្រឹងសកម្ម
......សាបដាំស្រូវស្ទូង។
០៥.ខែទីប្រាំបី..អសាធនោះអី..ប្រុសស្រីទាំងហ្វូង
ខំដកសន្ទូង..ឱនស្ទូងឆ្លូកផង..ទោះឈឺឆ្អឹងខ្នង
......ស៊ូរងលំបាក។
០៦.ខែទីប្រាំបួន..ខែស្រាពណ៍នឹមនួន..រួចខ្លួនផុតចាក
ពីទុក្ខកង្វល់..អម្ពល់តោកយ៉ាក..ពីការលំបាក
......សំរាកកាយម្ដង។
០៧.ខែភទ្របុទ..ទឹកជន់លិចផុត..ផ្លូវរថយន្តផង
គឺខែទីដប់..ជាម្លប់បំព្រង...ដល់ត្រីទាំងហ្វូង
......ហែលព្រោងត្រៀបត្រា ។
០៨.អស្សុជជាខែ..ទីដប់មួយដែរ..ដឹងទេខេមរា
ខែស្រូវផើមពេញ..ជិតចេញគួររ៉ា..មានទ្វេមច្ឆា
.......ជាអាហារឆី។
០៩.រីខែកត្តឹក..ត្រជាក់ពន្លឹក..រាល់ព្រឹករាត្រី
ខែទីដប់ពីរ..ជាទីមេត្រី...ជាខែសួស្ដី
.......ប្រុសស្រីរៀបការ៕
ផ.រ.
dimanche 6 février 2011
Inscription à :
Publier les commentaires (Atom)
Aucun commentaire:
Enregistrer un commentaire