០១.ឆ្កួតនឹងគ្រឿងញៀន..កញ្ឆាអាភៀន...អេរ៉ូអ៊ីនដុំក្រាក់
គ្រាប់អិចស្តាហ្ស៊ី....គីមីផ្សំដាក់...ឱយកឹកញៀនជាក់
.ធ្លាក់ខ្លួនវេទនា។
២.កឹកគ្រឿងញៀនហើយ..ព្យាបាលឥតស្បើយ..អ្នកអឺយខ្លោចផ្សា
ធ្វើបាបម៉ែឪ....អាស្រូវឫស្យា.....លួចលុយគ្រួសារ
...........ទិញណា៎គ្រឿងញៀន។
៣.សូមកុំសាកល្បង....សាកជាប់ចំណង.....តែម្ដងកល្យាណ
ឱយអ្នកវង្វែង......ចំបែងស្គមប្រាណ......អត់វាមិនបាន
...........ខូចប្រាណអាត្មា។
៤.ញៀនអាភៀនហើយ....លក់មិនសល់ឡើយ....ទ្រព្យអឺយអត្តា
យកទិញគ្រឿងញៀន.....អាភៀនកញ្ឆា....ម៉្សៅគ្រាប់យ៉ាបា
......អិចស្តាហ្សីគ្រប់យ៉ាង។
៥.ឆ្កួតនឹងសុរា.....ស្រវឹងកាលណា.....ល៉ូឡាអួតអាង
តាំងឈ្លោះប្រកែក....ហួរហែកផូងផាង.....លុះដល់ពេលស្វាង
.......សងខាងឈឺផ្សា។
៦.សុរាខ្លាំងពិត...ផឹកប្រើគំនិត្យ.....ផឹកគិតអត្តា
ផឹកឱយឆ្ងាញ់បាយ....ទើបកាយអាត្មា.....ផុតទុក្ខសុខា
.......នេះស្រា!ចាំទៅ។
៧.ឆ្កួតនឹងប៉ោបៀ....អបាយពាលា.....ជាភពអាស្រូវ
បើញៀនល្បែងហើយ....អ្នកអឺយចាំទៅ....ជំពាក់ញាតិផៅ
......ចាំទៅក្មេងចាស់។
៨.សូមកុំប្រព្រឹត្ត.....បានលេងញៀនពិត....ត្រូវគិតឱយច្បាស់
ចាញ់អស់លុយហើយ...ទុក្ខអឺយធ្ងន់ណាស់. .បញ្ចាំ.លក់មាស
........កេរ្តិ៍ផ្ទះលក់ដី។
៩.ឆ្កួតវង្វែងស្នេហ៍....ខ្វល់ខ្វាយឥតល្ហែ....គិតតែចរណៃ
បានជួបវល្លភៈ....វង់ភក្ត្រស្រីថ្លៃ....ចិត្តរំភើបក្រៃ
......ភ្លេចក្ដីទុក្ខា។
១០.ឆ្កួតស្រឡាញ់ស្រី....ស្មោះត្រង់ភក្ដី.....ដល់ថ្ងៃប្រេះឆា
កើតទុក្ខកង្វល់.....ខ្វាយខ្វល់ចិន្ដា....ឆ្កួតនឹងស្នេហា
......ឱរាស្គាំងស្គម។
១១.ឆ្កួតនឹងដុល្លា...មន្ត្រីរាជការ....ប្រឹងណា៎ស៊ីបូម
លក់ដីឱយយួន....ជាតិខ្លួនទ្រុឌទ្រោម.. .យួនចេះលួងលោម
.......ខ្មែរទ្រោមឱរា។
១២.លក់ដីព្រៃឈើ .....ពួកមន្ត្រីភ្លើ .... .ភ្នែកមើ!ដុល្លា
លក់សញ្ជាតិខ្មែរ...ឱយគេដែរណា៎...យួនមកកម្ពុជា
......ប្រជាអស់ដី។
១៣.លោកមានដុល្លា..លោកនឹងក្លាយជា...ប្រជាអត់ដី
រស់ដូចខ្មែរក្រោម...ខំបូមទៅថ្លៃ....រស់អត់បុរី
......ដូចដីចំប៉ា។
១៤.មានសាសន៍ជាខ្មែរ....រស់លើដីខ្មែរ....ជាតិគេត្រួតត្រា
មើលន៎!ខ្មែរក្រោម....ទ្រុឌទ្រោមឱរា.....បាត់ជាតិសាសនា
......ទុក្ខារាល់ថ្ងៃ។
១៥.បន្ទាយលង្វែក....រលាយបាក់បែក ..កាប់វែករកអ្វី?(រកប្រាក់ដួង)
ខ្មែរបានកាប់ពាយ....បន្ទាយឫស្សី.....សៀមយកបុរី
.....ដោយសារអ្វី!ប្រាក់ដួង!!!៕
តែងនូវឆ្នាំ២០០២
mardi 31 mars 2009
Inscription à :
Publier les commentaires (Atom)
Aucun commentaire:
Enregistrer un commentaire